ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តក្រុងពលីបញ្ចុះបឋមសិលាសាងសងខ្លោងទ្វារវត្ត និងសាលាចំនួន៣ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៤០គ្រួសារ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី - BNP

Breaking

Saturday, October 24, 2020

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តក្រុងពលីបញ្ចុះបឋមសិលាសាងសងខ្លោងទ្វារវត្ត និងសាលាចំនួន៣ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៤០គ្រួសារ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី អញ្ជើញសូត្រមន្តក្រុងពលីបញ្ចុះបឋមសិលាសាងសងខ្លោងទ្វារចំនួន០៣ គឺខ្លោងទ្វារវត្ត(ធំ) នៅខាងមុខព្រះវិហារ, ខ្លោងទ្វារសាលាពុទ្ធិកសិក្សា, និងខ្លោងទ្វារសាលាបឋមសិក្សា កែ ឌឿក ត្រពាំងឬស្សី និងជួបសំណេះសំណាល់ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ការចូលយើងទាំងអស់គ្នា ចូលរួមថែរក្សាការពារ និងអភិរក្សនូវវប្បធម៌ ប្រពៃណី និងសាសនា រួមនិងសមិទ្ធផលនានា ដែលកើតមានឡើងឲ្យបានគង់វង្ស ដើម្បីទុកជាកេត្តិ៍តំណែលដល់កូនចៅ និងជាកុសលផលបុណ្យ ហើយអនិស្ស័ងផលបុណ្យទាំងអស់ដែលយើងទាំងអស់គ្នាបានសាងនេះ និងគង់ឋិតឋេរថែរក្សាប្រទេសជាតិ និងជាជាតិយើងឲ្យទទួលតែសុខដុរមនា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍។ 


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណា ត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានសិន ចាំគិតបន្តទៀត។ 


ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាងនេះទៀតប្រទេសយើងកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។ ហើយត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ 


ឯកឧត្តមក៏បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ និង ក្រុមគ្រួសារ នៅពេលដែលមានគ្រោះទឹកជំនន់នេះ ព្រមទាំងត្រូវប្រកាន់ជាប់អនាម័យ សម្អាតផ្ទះសំបែង ហូបទឹកស្អាត ទឹកឆ្អិនជាដើមចៀសវាងជំងឺដង្កាត់ផ្សេងៗ ហេតុនេះត្រូវសម្រានក្នុងមុង សម្អាតបរិស្ថានជុំវិញផ្ទះ ដើមី្បបំបាត់ជម្រកមូសខ្លា តែបើសង្ស័យសូមរួសរាន់អញ្ជើញទៅ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។ 


ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានបន្តជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន៤០គ្រួសារ ដោយ១គ្រួសារទទួលបាន មី ត្រីខ អង្ករ ទឹកស៊ីអ៊ីវ និងថវិកា៥ម៉ឺនរៀលផងដែរ៕





 

No comments:

Post a Comment

Pages