អភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យមើលការធ្វើលំហាត់សមរបស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀង - BNP

Breaking

Monday, October 12, 2020

អភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យមើលការធ្វើលំហាត់សមរបស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមអមដំណើរពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត បានអញ្ជើញពិនិត្យមើលការធ្វើលំហាត់សមរបស់កងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។


ជាមួយនេះនៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញពិនិត្យមើលការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបន្ថែមនៅចំណុចស្ពានតាហោរ ក្រុងស្វាយរៀងផងដែរ៕





 

No comments:

Post a Comment

Pages