ឃាត់ខ្លួននារីស្រស់ស្អាត និងបុរសជាបុគ្គលិកកាស៊ីណូម្នាក់ ករណីគ្រឿងញៀន - BNP

Breaking

Friday, September 25, 2020

ឃាត់ខ្លួននារីស្រស់ស្អាត និងបុរសជាបុគ្គលិកកាស៊ីណូម្នាក់ ករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។


ជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីស ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ នី ជីដូន  អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីង កាសុីណូម៉ុកបាយ មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរដកហូតបានមានឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។


កម្លាំងសមត្ថកិច្ចនគរបាល ក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនបានមួយចំនួន។


ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ និងធ្វើតេស្តទឹកមូត្រ ហើយជាលទ្ធផលបង្ហាញវិជ្ជមាន(+) មានផ្ទុកសារធាតុញៀនទាំងពីរនាក់ ៕



 

No comments:

Post a Comment

Pages