រដ្ឋបាលខេត្តក្រចេះ រៀបចំផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ - BNP

Breaking

Tuesday, September 1, 2020

រដ្ឋបាលខេត្តក្រចេះ រៀបចំផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានបើកកិច្ច ប្រជុំផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រក ចេញចូលតែមួយក្នុងខេត្ត ដែលធ្វើឡើងនៅសាលប្រជុំនៃសាលាខេត្តក្រចេះ នារសៀលថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានលើកឡើងថា៖ ដើម្បីធ្វើទំនើបកម្មការផ្តល់សេវា រដ្ឋបាលនៅតាមអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្តស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ -បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាព ច្រកចេញចូលតែមួយ ខេត្ត ដែលកម្មវិធីនេះមានអត្ថប្រយោជន៍សម្រាប់កត់ ត្រាទិន្នន័យរួមមាន ចំនួនសេវា ចំណូលសេវា និងការតាមដានអំពីដំណើរការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ។
ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលអំពីរយៈពេល នៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមដំណាក់កាលនីមួយៗ តាមប្រព័ន្ធទូរស័ព្ទដៃផងដែរ។

 បច្ចុប្បន្នកម្មវិធីព័ត៌មានវិទ្យា នេះត្រូវបានអភិវឌ្ឍចប់សព្វគ្រប់ និងត្រូវបានយកមកបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំអង្គភាព និងអ្នកពាក់ព័ន្ធ អំពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា រួចរាល់ហើយ។
លោក ស្រេង សុភាព បានបន្តថា ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងការដាក់ឱ្យដំណើរការកម្មវិធីព័ត៌មានវិទ្យាខាង លើនៅតាមអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រសួងមហាផ្ទៃ ធ្វើការណែនាំអោយរដ្ឋបាលរាជធានី ខេត្តត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ អោយមន្ត្រីដែលបានចូលរួម ប្រជុំទាំងអស់ យកចិត្តទុកដាក់ តាមការណែនាំ ក្នុងខ្លឹមសារ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត អោយបានយល់ដឹងគ្រប់ៗគ្នា៕






No comments:

Post a Comment

Pages