រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតរថយន្តតូចសាធារណៈនៅសួនច្បារដើមពោធិ៍ព្រឹក្ស ក្នុងក្រុងកំពង់ឆ្នាំង - BNP

Breaking

Monday, September 28, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតរថយន្តតូចសាធារណៈនៅសួនច្បារដើមពោធិ៍ព្រឹក្ស ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ជើញជាអធិបតីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតរថយន្តតូច សាធារណៈនៅសួនច្បារដើមពោធិ៍ព្រឹក្ស ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានការអញ្ជើញពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង សង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ។


ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាចំណតរថយន្តតូចថ្មីនេះគឺជាសមិទ្ធិផលរបស់ខេត្តកំពង់ឆ្នាំង ដែលមានមានទទឹង ១៧ម៉ែត្រ និងបណ្តោយ ៧៥ម៉ែត្រ ការស្ថាបនានូវចំណតរថយន្តតូចនៅចំកណ្តាលក្រុង គឺដើម្បីឱ្យប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ងាយស្រួលចតរថយន្ត ដើម្បីដើរកំសាន្ត និងហាត់ប្រាណ ម្យ៉ាងទៀតក៏អាចកាត់បន្ថយពីការចតរថយន្តតាមចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ទៀតផង៕







 

No comments:

Post a Comment

Pages