ឯកឧត្តមអភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈ​កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា - BNP

Breaking

Thursday, September 10, 2020

ឯកឧត្តមអភិបាលខេត្តកំពត ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈ​កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅខេត្តកំពត។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផល ដែលសម្រេចបាននៅក្នុងខេត្តកំពត។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕





No comments:

Post a Comment

Pages