អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកអង្គស្នួល - BNP

Breaking

Wednesday, September 2, 2020

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកអង្គស្នួល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរស្រុកអង្គស្នួល គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សូមបន្តអនុវត្តនូវកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ឱ្យបានខ្លាំងខ្លាបន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះទៅក្នុងសហគមន៍របស់ខ្លួន។

ឯកឧត្ដមអំពាវនាវដូចនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកអង្គស្នួល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុអង្គស្នួល។   
 
ឯកឧត្តមបន្តថា បើទោះបីជាសព្វថ្ងៃនេះ នៅទូទាំងខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសកម្ពុជាយើងទាំងមូល មានភាពល្អប្រសើ និងមិនមានឆ្លងក្នុងសហគមន៍ក្ដី តែនៅទូទាំងពិភពលោក មិនទាន់មានភាពធូស្រាលនៅឡើយទេ ហើយក៏មិនមានថ្នាំព្យាបាលដែរ ដូច្នេះ យើងទាំងអស់គ្នា មិនត្រូវមានការធ្វេសប្រហែសដាច់ខាត។ ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយ អប់រំឱ្យបានកាន់តែទូលំទូលាយគ្រប់មធ្យោបាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានការយល់ដឹង មានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួនពីការឆ្លង   តាមរយៈការធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសត្រូវបំផុសឱ្យប្រជាពរដ្ឋ កាត់បន្ថយការជួបជុំ ត្រូវពាក់ម៉ាស លាងដៃ នឹងសាប៊ូ អាកុល ឬជែលជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការក្រើនរំលឹក ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវកែប្រែឥរិយាបថ ពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់សេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព  និងការឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ និងអភិក្រមទាំង៥ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីគឺ មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ ដោយរួមសាមគ្គីភាពសហការគ្នាយ៉ាងសកម្ម ក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រងដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរស្រុកចូលរួមដាំដើមឈើនៅក្នុងបរិវេណសាលាស្រុក។ ព្រមទាំងបាននាំយកបអំណោយជាសម្ភារដូចជាសារុងចំនួន២២៥ ម៉ាសចំនួន ៩០ប្រអប់ ជែល ១៤ដប ឧបត្ថម្ភដល់រដ្ឋបាលស្រុកដើម្បីចាត់ចែងប្រើប្រាស់តាមការចាំបាច់ និងបានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកានៃអង្គពិធី ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕





No comments:

Post a Comment

Pages