លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញបើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ - BNP

Breaking

Thursday, September 3, 2020

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញបើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ

ខេត្តកោះកុង៖ ថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ បើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង ជាអំណោយ របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ម៉ា ទី មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង និងសប្បុរសជន សម្រាប់ដាក់នៅសួនច្បារមុខសាលាខេត្ត គឺទុកសម្រាប់បងប្អូនធ្វើលំហាត់ប្រាណ ជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ សូមបងប្អូនការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសការពារជម្ងឺកូវិដ-១៩។

សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមហាត់ប្រាណទាំងអស់គ្នា  និងសូមជួយថែរក្សាឧបករណ៍ហាត់ប្រាណទាំងអស់នេះឲ្យល្អដើម្បីសុខភាពយើងគ្រប់ៗគ្នា៕







No comments:

Post a Comment

Pages