លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយបុគ្គលិកជាប់កិច្ចសន្យា ចំនួន ២៧នាក់ - BNP

Breaking

Tuesday, September 1, 2020

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយបុគ្គលិកជាប់កិច្ចសន្យា ចំនួន ២៧នាក់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងឧបត្ថម្ភដល់បុគ្គលិកជាប់កិច្ចសន្យា ចំនួន ២៧នាក់ ដែលទទួលបន្ទុកអនាម័យ និងសន្តិសុខរបស់ក្រសួង នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្រ្តីជាប់កិច្ចសន្យាទាំងអស់ត្រូវយកចិត្តទុក្ខដាក់ក្នុងការបម្រើការងារឲ្យបានល្អប្រសើរ និងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ជាពិសេស ការបង្ការនូវជំងឺកូវីដ១៩ ដោយរក្សាអនាម័យរស់នៅឲ្យបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយរួមមាន ៖ អង្ករ ១០គីឡូក្រាម ត្រីខកំប៉ុង ១យួរ ភួយ ១ ទឹកដោះគោខាប់ ៣កំប៉ុង និងថវិកាមួយចំនួន។






No comments:

Post a Comment

Pages