រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំកែសម្រួលគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងពិនិត្យវឌ្ឍភាពការងារសំខាន់ៗមួយចំនួនរបស់ខេត្ត - BNP

Breaking

Tuesday, August 4, 2020

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំកែសម្រួលគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងពិនិត្យវឌ្ឍភាពការងារសំខាន់ៗមួយចំនួនរបស់ខេត្ត

ខេត្តកែប៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណះអភិបាលខេត្តកែប បានដឹកអភិបាលរងខេត្ត ប្រធានមន្ទីរ  អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដេីម្បីពិនិត្យ និងកែសម្រួលលេីសេចក្តីសម្រេចមួយចំនួនរបស់រដ្ឋបាលខេត្ត និងត្រៀមអន្តរាគមន៍ ដោះស្រាយ បញ្ហាគ្រួសារប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ក្នុងខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជាគ្រប់ទីកន្លែង និងដាក់ដាច់ដោយឡែកពីគេចំពោះអ្នកមាន Covid-19 និងត្រៀមរៀបចំសំភារៈ មធ្យោបាយសម្រាប់ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានរួចរាល់ហេីយ  ព្រមទាំងបញ្ជាឱ្យអង្គភាពនានាក្នុងបណ្តាខេត្តត្រូវត្រួតពិនិត្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាសេសប្រជាពលរដ្ឋទេីបត្រឡប់មកពីក្រៅប្រទេសចូលមកកាន់ស្រុកកំណេីតរបស់ខ្លួនវិញ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកែប បានយកចិត្តទុកដាក់អស់ពីសមត្ថភាពផ្សព្វផ្សាយ អប់រំ ដើម្បីប្រជាពលរដ្ឋមានការ ការពារ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺ Covid-19 នេះ។

ឯកឧត្តម បានស្នើឱ្យអង្គភាពពាក់ព័ន្ធ លើកកម្ពស់ការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន មិនធ្វេសប្រហែសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 នោះឡេីយ ជាសេសនោះ អាជ្ញាធរមូលដ្ឋាននានាត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាជន ស្តីពីវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 តាមវិធានការរបស់ក្រសួងសុខាភិបាល គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ត្រូវអនុវត្តយ៉ាងហ្មត់ចត់ និងគៀងគរអំពាវនាវដល់ដៃគូរសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងប្រេីប្រាស់សម្ភារៈដែលមានស្រាប់។

ឯកឧត្តម បានស្នើឱ្យវិស័យសុខាភិបាល ហិរញ្ញវត្ថុ និងអង្គភាពនានាត្រូវធានានូវសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល ជាពិសេសគឺមធ្យោបាយ សម្ភារៈ និងឧបករណ៍ធ្វើតេស្ត Covid-19 ឯកឧត្តម បានសំណូមពរ សម្រាប់ថ្ងៃឈប់សម្រាក់របស់បងប្អូន និយោជិក មន្ត្រីរាជការ  ខាងមុខនេះ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ បឹងកាឡូ ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវផ្តល់សេវាអោយបានកក់ក្តៅ ត្រូវចាត់បុគ្គលិក ចាំវាស់កំដៅ និងបាញ់ទឹកអាល់កុល ផ្សារម៉ាត និងផ្សាររដ្ឋត្រូវមានបុគ្គលិកចាំវាស់កំដៅ និង បាញ់ទឹកអាល់កុលផងដែរ មន្ទីរទេសចរណ៍ត្រូវសហការជាមួយអាជ្ញាធរ ចុះត្រួតពិនិត្យ សុវត្ថិភាព ចំណីអាហា តំលៃ និងគុណភាពទំនិញ ត្រូវពិនិត្យ ការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យឱ្យបានល្អប្រសេីរ អាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកព្រំដែន ត្រូវពង្រឹងការត្រួតពិនិត្យ និង មានឧប្បករណ៍វាស់កំដៅអនុវត្តន៍ជាប្រចាំ ត្រូវចាត់វិធានការឱ្យបានតឹងរឹងចំពោះប្រជាពលរដ្ឋតាមផ្លូវលំនៅតាមបណ្តោយព្រំដែន និងទប់ស្កាត់មុខសញ្ញាឆ្លងដែនខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ពិនិត្យ តាមដាន និងចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយសារខ្យល់កន្រ្តាក់ និងទឹកជំនន់ ធ្វេីអោយខូចខាតផ្ទះ និងផលដំណាំផ្សេងៗអោយបានទាន់ពេលវេលា។
ជាចុងក្រោយឯកឧត្តម បានណែនាំដល់អាជ្ញាធរចុះទប់ស្កាត់បទល្មេីសការកាប់បំផ្លាញធនធានធម្មជាតិ និងការទន្រ្ទានយកដីរដ្ឋ ការជួញដូរ គ្រឿងញៀណខុសច្បាប់ ល្បែងសុីសងគ្រប់ប្រភេទ ត្រូវអនុវត្តន៍ជាប្រចាំ៕







No comments:

Post a Comment

Pages