អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយសមាគមមគ្គុទេសក៍ទេសចរណ៍ អ្នកបើក រថយន្តតាក់ស៊ី រឺម៉ក់កង់បី - BNP

Breaking

Friday, August 14, 2020

អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយសមាគមមគ្គុទេសក៍ទេសចរណ៍ អ្នកបើក រថយន្តតាក់ស៊ី រឺម៉ក់កង់បី

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនជាសមាគមមគ្គុទេសក៍ទេសចរណ៍ រថយន្តតាក់ស៊ី រឺម៉ក់កង់បី រួមទាំងម៉ូតូកង់បីឥណ្ឌា(Pass app)នៅក្នុងខេត្ត ចំនួនប្រមាណ ១៦០នាក់ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូននាពេលនេះ សំដៅផ្តោតទៅលើរាល់ផលប៉ះពាល់ចំពោះបងប្អូន នៅពេលនៅលើពិភពលោក បានកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ សំខាន់ចំពោះខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យប្រតិបត្តិករ និង អ្នករត់រ៉ឺម៉កបី ទាំងអស់លើកនូវបញ្ហាទុក្ខកង្វល់ សំណូមពរ នៅក្នុងអំឡុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់មុខរបបរប្រចាំថ្ងៃ ដើមី្បធ្វើកិច្ចពិភាក្សារកនូវផ្លូវគន្លឹះល្អ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍នៅខេត្តសៀមរាបឲ្យមានភាពប្រសើរឡើងវិញ ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថាការជួបជុំពិភាក្សានាពេលនេះ គឺជាការរកនូវដំណោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រតិបត្តិករទាំងអស់ ក្នុងពេលជួបនូវវិបត្តិកូវីដ១៩នេះ ហើយដោះស្រាយនូវទុក្ខលំបាកនេះ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សុខាភិបាលខេត្ត និង អាជ្ញាធរមូលដ្ឋានទាំង១២ក្រុង ស្រុក រៀបចំកម្មវិធីសម្រាកសៀមរាប ក្នុងពេលដែលមន្ត្រីរាជការ កម្មករ វិយោជិកបានឈប់សម្រាក់សងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ នាថ្ងៃខាងមុខនេះ  ក្នុងការទាក់ទាញដល់ភ្ញៀវក្នុងស្រុកចូលមកកាន់ខេត្តសៀមរាប។ កត្តាសំខាន់នោះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានសិក្សាស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពីការថែរក្សា អភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់នៅតាមមូលដ្ឋាន។

ឯកឧត្តមក៏បានលើផងដែរ អំពីកម្មវិធីទាំងឡាយនៅពេលដំណើរការព្រឹត្តិការណ៍សម្រាកសៀមរាបនេះ ជូនដល់បងប្អូនប្រតិបត្តិករ បានចូលរួម ព្រមទាំងជាការផ្តល់នូវឱកាសដល់បងប្អូនក្នុងការរកនូវចំណូលប្រចាំថ្ងៃ ដើមី្បផ្គត់ផ្គងជីវភាពក្នុងគ្រួសារទៀតផង។

ឯកឧត្តមក៏បានបន្តទៀតថា កម្មវិធីសម្រាកសៀមរាបនេះ រដ្ឋបាលខេត្តក៏មានតម្រូវការដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍បានចូលរួមធ្វើការពន្យល់បង្ហាញដល់ភ្ញៀវជាតិឲ្យបានស្គាល់កាន់តែច្បាប់អំពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ជាតិ ព្រមទាំងពីស្ថានភាពភូមិសាស្ត្រធម្មជាតិព្រៃភ្នំទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សកម្មភាពនេះយើងមិនមែនធ្វើក្នុងពេលឈប់សម្រាក់នោះឡើយ គឺត្រូវបន្តធ្វើជារៀងរាល់ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ដោយនៅខេត្តសៀមរាប តាមបណ្តាមូលដ្ឋានស្រុកមួយចំនួន ក៏បានធ្វើការពង្រីកនូវតំបន់ទេសចរណ៍ធម្មជាតិ និង កែច្នៃ ដើមី្បបម្រើដល់ភ្ញៀវទេចរជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ក្រោយពេលបញ្ចប់នូវវិបត្តិជម្ងឺកូវិដនេះទៅទៀតផង៕





No comments:

Post a Comment

Pages