ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនចំណាកស្រុក ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង - BNP

Breaking

Friday, August 21, 2020

ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនចំណាកស្រុក ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនចំណាកស្រុកដែលបានមកលេងស្រុកកំណើត នាឱកាសឈប់សម្រាកពីការងារដែលរាជរដ្ឋាភិបាលបានសងជួសថ្ងៃចូលឆ្នាំខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ។ ពិធីនេះប្រព្រឹត្តទៅនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ៕






No comments:

Post a Comment

Pages