រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាសាធារណៈផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់ ក្នុងឃុំចំនួន២ របស់ស្រុកកៀនស្វាយ - BNP

Breaking

Saturday, August 29, 2020

រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាសាធារណៈផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់ ក្នុងឃុំចំនួន២ របស់ស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្ដាលអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់ ស្ថិតនៅឃុំសំរោធំ និងឃុំគគីធំ ស្រុកកៀនស្វាយ សូមរាយការណ៍ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យអាជ្ញាធរខេត្ត និងក្រសួងចាត់វិធានការលើក្រុមហ៊ុនបានទាន់ពេលវេលា។

នេះជាការអំពាវនាវរបស់ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសឯកឧត្ដម អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់ ស្ថិតនៅឃុំពាមរាំង ឃុំសណ្ដារ និងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ឯកឧត្ដមបន្តថា អាជ្ញាធរឃុំទាំង២នឹងទទួលបាននូវផែនទី និងទីតាំងច្បាស់លាស់ ក្នុងការបូមស្ដារក្នុងភូមិសាស្ត្ររបស់ខ្លួន ដូចនេះអាជ្ញាធរឃុំទាំង២ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់នូវទីតាំង ហើយការបូមខ្សាច់ គឺបូមចាប់ពីម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឲ្យធ្វើការបូមលើសម៉ោងដែលក្រសួងបានកំណត់ឡើយ។ ក្នុងករណីមានការបូមខុសច្បាប់ ឯកឧត្ដមបានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗមកក្រសួងតាមរយៈលេខទូរសព្ទ095 727 727 ហើយរាល់ការប្ដឹងរបស់បងប្អូនប្រជាពលរដ្ឋគឺត្រូវបានរក្សាការសំងាត់។

ឯកឧត្ដម ប្រាក់ ចាន់រឿង អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា វេទិកាសាធារណៈនៅពេលនេះ គឺដើម្បីអោយប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឲ្យមានការបាក់ច្រាំង និងមិនផ្ដល់ផលប៉ះពាល់ដល់ទន្លេទេ តែថែមទាំងជួយដល់ទន្លេអោយមានជំរៅជ្រៅ ធ្វើឱ្យចរន្តទឹករត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។

ឯកឧត្តមក៏បានបញ្ជាក់ពីកត្កាដែលបង្កឲ្យមានការបាក់ច្រាំងគឺ ដោយសារតែនៅកណ្តាលទន្លេបាសាក់យើងមានសភាពរាក់ ធ្វើអោយខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅ ជិតច្រាំងផងដែរ ពិសេសគឺការបូមខ្សាច់បែបអណាធិបតេយ្យ គ្មានអញ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជំរៅ និងចរន្តទឹកហូររបស់ទន្លេ។ ហើយការបូមស្តារទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីសំរួលចរន្តទឹក និងនាវាចរណ៍ ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេទៅថ្ងៃអនាគត់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល






No comments:

Post a Comment

Pages