រដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ - BNP

Breaking

Wednesday, August 26, 2020

រដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី៕





No comments:

Post a Comment

Pages