រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក - BNP

Breaking

Thursday, August 6, 2020

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃពុធទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការរដ្ឋបាល និងការរៀបចំរបាយការណ៍រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងប្រធានការិយាល័យចំណុះរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យទទួលបន្ទុកការងាររដ្ឋបាលរបស់ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សរុបចំនួន១៤០រូប៕





No comments:

Post a Comment

Pages