សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា ពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល - BNP

Breaking

Saturday, August 8, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា ពីសប្បុរសជននានា ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល

ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មន្ទីរការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ជាថវិកា និងអង្ករ ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល ក្នុងកំឡុង​ពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងគោលបំណងចូលរួមអបអរសាទរ​ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំ ❤️ សន្តិភាព និងកាកបាទក្រហមកម្ពុជា " ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខា​កាកបាទ​ក្រហមខេត្តកណ្តាល។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន​ជួយ​ឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការ​លំបាក​ដោយ​គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការ​រើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិកា រួមមាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថវិកាចំនួន ២៧,៨២៥ដុល្លារ ឯកឧត្តម ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ថវិកា ១០០០ដុល្លារ និងលោក គីម ណារ៉ាត់ ថវិកា ៥លានរៀល និងអង្ករ១តោន៕







No comments:

Post a Comment

Pages