លោក​ អ៊ុំ​ រាត្រី​ បន្តចុះពិនិត្យមើលការចាប់ផ្តើម នៃការស្ថាបនាផ្លូវ ក្រាលកៅស៊ូ ជាជំហ៊ានដំបូងក្នុងឆ្នាំ២០២០នេះ ប្រវែង ៣០០០ ម៉ែត្រ - BNP

Breaking

Monday, August 10, 2020

លោក​ អ៊ុំ​ រាត្រី​ បន្តចុះពិនិត្យមើលការចាប់ផ្តើម នៃការស្ថាបនាផ្លូវ ក្រាលកៅស៊ូ ជាជំហ៊ានដំបូងក្នុងឆ្នាំ២០២០នេះ ប្រវែង ៣០០០ ម៉ែត្រ

បន្ទាយមានជ័យ៖​ ក្នុងដំណើរសួរសុខទុក្ខប្រជាពលរដ្ឋឃុំសំបូរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក​ លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារ បានបន្តអញ្ជើញចុះទៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលការចាប់ផ្តើម នៃការស្ថាបនាផ្លូវ ក្រាលកៅស៊ូ ជាជំហ៊ានដំបូងក្នុងឆ្នាំ២០២០នេះ ប្រវែង ៣០០០ ម៉ែត្រដោយប្រើប្រាស់គម្រោងថវិកាអភិវឌ្ឍន៍ខេត្ត ពីចំណុចចុងផ្លូវបេតុង ឃុំឬស្សីក្រោក ទៅដល់ភូមិព្រះស្រែឃុំតាឡំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ដោយមានការ គិតគូរខ្ពស់ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និង រួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ ​រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង​នោះ។

លោកបានបន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុងដំណើរការស្ថាបនាដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។      ​         ​

អភិបាលខេត្តក៏បានឱ្យដឹងដែរថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក​ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និង​សប្បុរជនរួមគ្នាកសាង។

លោក​ អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យ មន្ទីរសាធារណការ​ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក​ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕




No comments:

Post a Comment

Pages