កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាង​កម្មវិធី​វិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្ត​សៀមរាប - BNP

Breaking

Tuesday, July 14, 2020

កិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាង​កម្មវិធី​វិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្ត​សៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅសាលប្រជុំធំ រដ្ឋបាលខេត្ត​សៀមរាប បានបើកកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់​ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋ​បាល​​​​​​​​ខេត្ត​សៀមរាប​ ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង​​ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រួមទាំង លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា និងមន្ត្រីជំនាញពាក់ព័ន្ធ។

ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹងអំពីទិដ្ឋភាពទូទៅ នៃដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលសេចក្តីណែនាំនេះចែកចេញជា ៤ផ្នែក រួមមាន៖
-ផ្នែកទី១ ៖ ទិដ្ឋភាពទូទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្ត
-ផ្នែកទី២ ៖ ទម្រង់សៀវភៅកម្មវិធីវិនិយោគខេត្ត
-ផ្នែកទី៣ ៖ វីធីសាស្រ្តរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្ត
-ផ្នែកទី៤ ៖ ឧបសម្ព័ន្ធជាជំនួយស្មារតីនៅពេលរៀបចំកសាងកម្មវិធី វិនិយោគខេត្ត។

ក្នុងនោះដែរលោកប្រធានអង្គប្រជុំ ក៏បានណែនាំដល់មន្ទីរ-អង្គភាព ពិសេសរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យ និងរៀបចំបញ្ចូលនូវគម្រោងសកម្មភាពផ្សេងៗរបស់ខ្លួន សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១នាពេលខាងមុខ ឲ្យស្របទៅនឹងគោលការណ៍ណែនាំគោលនយោបាយជាតិក៏ដូចជាតម្រូវការជាក់ស្តែងដែលបានកើតឡើងពិតប្រាកដនៅថ្នាក់មូលដ្ឋានផងដែរ។



No comments:

Post a Comment

Pages