ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត - BNP

Breaking

Monday, July 13, 2020

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត

នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តមបណ្ឌិត ម៉ាឈឿន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះជួយឃុំទាំង១០ ក្នុងស្រុកជើងព្រៃ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រកាសសេចក្ដីសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំត្រពាំងគរ ស្រុកជើងព្រៃ។

សមាសភាព សមាជិកចូលរួមសរុប២០០ នាក់ ក្នុងនោះ
ប្រធានអនុប្រធានក្រុមការងារចុះជួយឃុំក្នុងស្រុកជើងព្រៃចំនួន២៣នាក់ស្រី០១នាក់ សមាជិកគណៈអចិន្ត្រៃបក្សស្រុកចំនួន២៣នាក់ស្រី០៤នាក់។
ប្រធានបក្សឃុំនិងក្រុមប្រឹក្សាឃុំសរុប៦៥ ប៉ុស្ដរដ្ឋបាលឃុំ១០នាក់។
ប្រធានសាខាបក្សភូមិចំនួន៧៤នាក់។

បន្ទាប់ពីចប់កម្មវិធីឯកឧត្តមប្រធានបានដឹកនាំគណប្រតិភូចុះពិនិត្យមើលស្ថានភាពសំណង់ស្នាក់ការគណបក្សឃុំសូទិប ដែលកសាងបាន១០០%ហើយ៕






No comments:

Post a Comment

Pages