ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​ អញ្ជើញ​ចូលរួមពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ស្ថិតក្នុងភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ - BNP

Breaking

Monday, July 27, 2020

ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​ អញ្ជើញ​ចូលរួមពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ស្ថិតក្នុងភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា​ឯកឧត្តម​អភិបាល​ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត​កំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សេរី សុខុម និងសហការី តំណាងឯកឧត្តម​បណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ក្រុមការងារឃុំ ភូមិ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប ស្ថិតក្នុងភូមិជ្រៃកោងកើត ស្ថិតក្នុងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដើម្បីបានជាទីកន្លែងសមរម្យ សម្រាប់គោរពប្រតិបត្តិដល់ព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។​

​នេះដោយសារប្រទេសមានសុខសន្តិភាព ពេញលេញ​ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ជាតិយើង។ សន្តិភាពបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទជិតឆ្ងាយ មានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗ។​

ការកសាង​សាលាបុណ្យ និងថ្ងៃនេះមានការរៀបចំពីធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនេះ គឺកើតចេញពី សន្តិភាព “អរគុណសន្តិភាព”។ ការកសាងព្រះពុទ្ធរូបផ្តួចផ្តើមគំនិតពីព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងកើតចេញពីទឹកចិត្តជ្រះថ្លា របស់ថ្នាក់ដឹកនាំ ព្រះសង្ឃ គណៈកម្មការ អាចារ្យ សប្បុរសជនជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស ប្រជាពលរដ្ឋ ៕






No comments:

Post a Comment

Pages