ក្បាលដីចំនួន ២,១២១ ស្ថិតក្នុងភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានបិទផ្សាយជាសារធារណះ - BNP

Breaking

Thursday, July 9, 2020

ក្បាលដីចំនួន ២,១២១ ស្ថិតក្នុងភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានបិទផ្សាយជាសារធារណះ

ខេត្តកណ្តាល៖ អជ្ញាធរខេត្តកណ្តាល បានចុះបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០។

    លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ ចៀសចៀសវាងខុស កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ  ខុស​ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញ  ធ្វើការកែសម្រួល​ឡើងវិញ ឲ្យបានត្រឹមត្រូវ មានមានតម្លាភាព និងពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។
     
      លោក ទៀង កុស្សារៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៩ កក្កដា ដល់ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២០។         
       លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
     
     ថ្លែងក្នុងពិធីនោះដែរ   លោក  មាន ដាវិន អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា ការចុះបញ្ជីរដីជាលក្ខណះប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃកសរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់។ ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលរងស្រុកបាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ។
     លោកអភិបាលរងស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះធ្វើអនាម័យ ខ្លួុនប្រាណអោយបានស្អាត លាងដៃជាមួុយសាប៊ូ អាល់កុលអោយបានញឹកញាប់ និងគោរពតាមការណែនាំរបស់ក្រសួុងសុខាភិបាលអោយបានគ្រប់ៗគ្នាដើម្បីបង្ការ និងទប់ស្កាត់ជំងឺcovid-19 ។






No comments:

Post a Comment

Pages