អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋខិតខំប្រកបរបរកសិកម្មឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍ - BNP

Breaking

Friday, July 24, 2020

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋខិតខំប្រកបរបរកសិកម្មឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍

ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរឡើង ស្របពេលជម្ងឺកូវីត-១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋ យើង មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ លោកអភិបាលខេត្តប៉ៃលិន មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិតីភាពក្នុងពិធីចែកកូនត្រី និងកូនកង្កែបដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្ម ទូទាំងខេត្តប៉ៃលិន របស់កម្រោង ASPIRE នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវកាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវតាមការណែនាំ និងលក្ខណៈបច្ចេកទេស។

លោក ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយ បើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបង ប្អូនផ្ទាល់ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ គម្រោងASPIRE គឺជា ឧបករណ៍ មួយ សម្រាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិកា សំភារៈ ដល់ពលរដ្ឋទាំងអស់ អោយពួកគាត់មានមុខរបរ ការងារ ដើម្បី បង្កើន ផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សានៅតាមតំបន់នានាអោយបានគ្រប់គ្រាន់ទាន់ពេលវេលា នឹងជាពិសេសដើម្បីផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត កម្រោង ASPIRE ដែលកំពុងយកចិត្ត ទុក ដាក់ជួយដល់ប្រជាកសិករ តាមរយៈការផ្តល់ពូជត្រី មាន់ កង្កែប និងចំណីផ្សេងៗ ដែលជា ទិស ដៅ សំខាន់សំរាប់ចូលរួមចំណែកបង្កើនការងារមុខរបរ នឹងជាសេសបង្កើននូវ សេដ្ឋជាតិ អោយ មានការរីកចំរើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកលើកឡើងថា៖ជាការពិតណាស់គម្រោង ASPIRE បានជួយសម្រប សម្រួល ដល់ជីវភាព របស់បងប្អូន ប្រជា ពលរដ្ឋដែលជួបបញ្ហាការខ្វះខាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតមុខរបររបស់ខ្លួន  ដូច្នេះបងប្អូន ពលរដ្ឋទាំង អស់ត្រូវតែគាំទ្រ នឹងចូលរួមជាមួយគម្រោងASPIRE តាមរយៈ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត ដើម្បីស្រូបយកនូវចំណេះ ជំនាញបច្ចេកទេស ផ្សេងៗ សំរាប់យកទៅអនុវត្តអោយបានទទួលជោគជ័យ នឹងមានប្រសិទ្ធិភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ បណ្តុំអាជីវកម្មវារីវប្បកម្មចិញ្ចឹមត្រី/កង្កែប មានចំនួន០៩បណ្តុំ នៅក្នុងឃុំគោលដៅចំនួន៣ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន គឺឃុំសាលាក្រៅ ០២បណ្តុំ ឃុំអូរអណ្តូង០១បណ្តុំ និងឃុំស្ទឹងត្រង់ ចំនួន ០៦បណ្តុំ សរុបចំនួន ១៣០នាក់ ស្រី ១៤នាក់ ក្នុងនោះ កសិករចិញ្ចឹមត្រីចំនួន ៦៣នាក់ និងកសិករចិញ្ចឹមកង្កែបចំនួន ៦៧នាក់  ដែលក្នុងម្នាក់ៗ ទទួលបានមេបាពូជកង្កែបសរុបចំនួន ២៤គូ PH ២គ្រឿង ស៊ីរាំង ៥ CC និងអកម៉ូន ចំណីចំនួន ៥គីឡូ និងកូនត្រីចំនួន ៤១,២០០ក្បាល និងកូនកង្កែបចំនួន ២០,០០០ក្បាល៕





No comments:

Post a Comment

Pages