លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះអន្តរាគមន៍ភ្លាមៗករណីភ្លើងឆេះក្នុងការដ្ឋានសំណង់អគារមួយកន្លែង ដែលស្ថិតតាមបណ្តោយនៅផ្លូវ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២ - BNP

Breaking

Saturday, July 4, 2020

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះអន្តរាគមន៍ភ្លាមៗករណីភ្លើងឆេះក្នុងការដ្ឋានសំណង់អគារមួយកន្លែង ដែលស្ថិតតាមបណ្តោយនៅផ្លូវ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:២៥នាទីរសៀល រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំក្រុមការងារសាលាខណ្ឌ សហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗករណីភ្លើងឆេះក្នុងការដ្ឋានសំណង់អគារមួយកន្លែង ដែលស្ថិតតាមបណ្តោយនៅផ្លូវ២៧៦ ក្នុងភូមិទី៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដែលភ្លើងបានឆេះនៅវេលា២:២៥នាទីរសៀល និងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១៥:២០នាទីរសៀល ដោយប្រើទឹកអស់ចំនួន ០៣ឡាន ។
អគ្គីភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គីសនី ទើបបណ្តាលអោយមានការឆេះពិដានខាងលើ ហើយមិនបានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមឡើយ ។





No comments:

Post a Comment

Pages