ពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការស្តីទី ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ស្តីទីវត្តគិរីសុវណ្ណ (ហៅវត្តត្រងិល) - BNP

Breaking

Friday, July 31, 2020

ពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការស្តីទី ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ស្តីទីវត្តគិរីសុវណ្ណ (ហៅវត្តត្រងិល)

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវត្តគីរីសុវណ្ណ(ហៅវត្តត្រងិល)ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសសង្ឃ ដីកាសម្រេចតែងតាំងព្រះចៅអធិការស្តីទី គ្រូសូត្រស្តាំស្តីទី ព្រះគ្រូសូត្រឆ្វេងស្តីទី វត្តគិរីសុវណ្ណ(ហៅវត្តត្រងិល) ក្រោមព្រះអធិបតីភាពព្រះសិរីធម្មញាណ សុខ ថាន រាជាគណៈថ្នាក់កិត្តិយស និង ជា ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយ មាន ការ និមន្ត និង អញ្ជើញ ចូលរួម ពីសំណាក់ព្រះអង្គ នុច មុនីព្រះលេខាគណខេត្ត លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទចំណុះជើង វត្តយ៉ាង ច្រើនកុះ ករ។

លោក សំ ចាន់ថន បានថ្លែង អោយដឹងថា ស្រុកកំពង់លែងមានចំនួន៩ឃុំ ស្មើនឹង៤៤ភូមិមានប្រជាពលរដ្ឋចំនួន១២,៤៣៧គ្រួសារ ស្មើនឹង៦០,០៣៩នាក់ ស្រី៣៣,២១១នាក់។ ព្រះពុទ្ធសាសនាមានវត្តចំនួន ២៨វត្ត មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២២៧អង្គ, អាចារ្យចំនួន៨១នាក់និងគណៈកម្មការវត្ត ៣៣៣នាក់។ គ្រឹស្តសាសនាមានព្រះវិហារសម្រាប់ថ្វាយបង្គំចំនួន ១២កន្លែង មានគ្រឹស្តសាសនិកចំនួន៦០៥នាក់។ ឥស្លាមសាសនា មានព្រះវិហារចំនួន១កន្លែង មានសាសនិកឥស្លាមចំនួន៣២នាក់។

ព្រះភិក្ខុជោតិវិរិយោ រាជ សារុំ ព្រះអនុគណស្តីទីស្រុកកំពង់លែង បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំង សម្រេចតែងតាំងព្រះភិក្ខុ កូយ ចិន្តា  ជាព្រះគ្រូចៅអធិការស្តីទី ព្រះភិក្ខុ យុត យ៉ត ជាព្រះគ្រូសូត្រ ស្តាំស្តីទី និងព្រះភិក្ខុ ស៊ង ស៊ត ជាព្រះសូត្រឆ្វេងស្តីទី វត្តគិរីសុវណ្ណ(ហៅវត្តត្រងិល) ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីព្រះសិរីធម្មញាណ សុខ ថាន លោក សរ លាង និង លោក សំ ចាន់ថន បានប្រគល់ និងប្រគេនសង្ឃដីសម្រេចតែងតាំងរួចមក ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដីកាថា ការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រង ការដឹកនាំផ្នែកពុទ្ធសាសនានិងដើម្បីជម្រុញ កសាង និង អភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបាននូវសមិទ្ធិផលថ្មីៗថែមទៀត។

ព្រះ មេគណ ខេត្ត មានសង្ឃដីកា បន្ដថា វិស័យ ពុទ្ធចក្រដើរតួ យ៉ាង សំខាន់ក្នុង ការ អប់រំ ប្រៀន ប្រដៅប្រជាពុទ្ធបរិសទ័គ្រប់ ស្រទាប់ ទាំ ងអស់ ឲ្យ ចេះសាមគ្គី និងចូលរួម ចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យ មានការ រីកចម្រើន  ហើយ អ្វី ដែល វិសេស វិសាល នោះគឺវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជនដែលជាទំពាំងស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ។

លោក សរ លាង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានសិទ្ធិគោរពតាមជំនឿសាសនា រៀងៗខ្លួនជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។

លោក សរ លាង ក៏បានប្រគេន ផ្ដាំផ្ញើដល់ព្រះគ្រូចៅ អធិការនិងព្រះគ្រូសូត្រឆ្វេងស្តាំដែលទើបនឹងតែងតាំងថ្មីត្រូវសហការសាមគ្គីជាមួយអាចារ្យគណៈកម្មការអោយបានល្អគឺត្រូវប្រតិបត្តិតាមតួនាទីភារកិច្ចដែលថ្នាក់លើបានកំណត់ ជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

ជាមួយ គ្នានោះ លោក សរ លាង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យជាប់ជាប្រចាំ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិង ម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និងនៅក្នុងសហ គមន៍របស់យើង។ ព្រមទាំងបានណែនាំអោយគ្រប់វត្ត គ្រប់តំបន់ទេសចរណ៍ត្រូវដាក់ប្រព័ន្ធការពាររន្ទះកុំអោយកើតមានហានិភ័យដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕





No comments:

Post a Comment

Pages