ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រគល់ថេបប្លែត ដល់ឃុំទាំង១៥ និងប្រគល់ប័ណ្ណសមធម៌ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ចំនួន ៤៩គ្រួសារ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ - BNP

Breaking

Saturday, July 25, 2020

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រគល់ថេបប្លែត ដល់ឃុំទាំង១៥ និងប្រគល់ប័ណ្ណសមធម៌ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ចំនួន ៤៩គ្រួសារ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានអញ្ជើញប្រគល់ថេបប្លែត ដល់ឃុំទាំង១៥ ក្នុងស្រុកត្រាំកក់ និងប្រគល់ប័ណ្ណសមធម៌ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ ចំនួន ៤៩គ្រួសារ ក្នុងឃុំអង្គតាសោម ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសាលាឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

មានប្រសាសន៍ឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា កិច្ចការងារនេះ សូមក្រុមប្រឹក្សាធ្វើដោយយកចិត្តទុកដាក់ នឹងកុំឲ្យកើតមានឡើង នូវបាតុភាពផ្សេងៗ ដោយសារតែការសម្រេចដោយលម្អៀង ឬមានខ្សែបក្សពួកនេះ ហើយបញ្ហាលំអៀងឬប្រកាន់បក្សពួកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា នឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង ដូច្នោះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេស ចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ត្រូវចៀសវាងដាច់ខាតនូវការ ឃុំឃិតគ្នា ដាក់បញ្ចូល សាច់ ញាត្តិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានបន្តផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ តាមរយៈទម្លាប់អនាម័យ ពិសេសអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងកុំអោយជម្ងឺកូវីត១៩ ឆ្លងមកដល់សហគមន៍របស់យើង ៕






No comments:

Post a Comment

Pages