មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ - BNP

Breaking

Tuesday, July 21, 2020

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គសចគ រួមជាមួយឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅក្នុងទីបរិវេណមន្ទីរសាធារណការខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកស្នងការរង លោកអភិបាលក្រុងកំពត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋប្រមាណជា១៦០នាក់។

មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ស្ថិតក្នុងស្ថានភាពទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទើបធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរ ទាំងស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពល្អប្រសើរ ធ្វើឲ្យមានកំណើន មធ្យោបាយយានយន្តកើនឡើងយ៉ាងគំហុកនាប៉ុន្នានឆ្នាំកន្លងទៅនេះ។ ដោយឡែកខេត្តកំពតក៏មានកំណើនយានយន្តគ្រប់ប្រភេទផងដែរ ទន្ទឹមនឹងនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតក្នុងកំណើនគួរឲ្យព្រួយបារម្ភ ដោយឡែកទីតាំងភូមិសាស្រ្តក្នុងខេត្តកំពតបានកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ចំនួន៨២ករណីក្នុងរយៈពេល៦ខែកន្លងមកនេះ។

ជាការពិតគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិមានចំនួនច្រើនកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលបណ្តាលឲ្យបាត់បង់ធនធានមនុស្ស ដែលជះឥទ្ធិពលផងដែរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

ក្នុងន័យក្រើនរម្លឹកស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការស្រលាញ់អាយុជីវិតខ្លួន ជីវិតបងប្អូនប្រជាជនខ្មែរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចងចាំពាក្យស្លោកមួយថា "ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"៕







No comments:

Post a Comment

Pages