កិច្ចប្រជុំពិភាក្សា និងដោះស្រាយលើការយកភាស៊ីរថយន្តដឹកទំនិញឆ្លងកាត់ក្រុងសៀមរាបដែលអនុវត្តដោយក្រុមហ៊ុនវិនិយោគលើចំណត - BNP

Breaking

Friday, July 17, 2020

កិច្ចប្រជុំពិភាក្សា និងដោះស្រាយលើការយកភាស៊ីរថយន្តដឹកទំនិញឆ្លងកាត់ក្រុងសៀមរាបដែលអនុវត្តដោយក្រុមហ៊ុនវិនិយោគលើចំណត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត​ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីវិវាទការយកភាស៊ីរថយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ក្រុងសៀមរាបរវាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគលើចំណតរថយន្តរបស់លោក ទូច សៀ ដោយមានការអញ្ជើញចូលរួមពីលោក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត តំណាងរដ្ឋបាលក្រុងសៀមរាប  មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងក្រុមហ៊ុនចំណតរថយន្ត និងក្រុមហ៊ុនដឹកជញ្ជូន។

បន្ទាប់ពីអង្គប្រជុំបានប្រជុំពិភាក្សា​រួចមក​ អង្គប្រជុំបានឯកភាពគ្នាសម្រេចដូចខាងក្រោម ៖
១.រក្សាអនុវត្តតាមសៀវភៅបន្ទុកស្តីពីការសាងសង់ចំណតរថយន្ត និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តប៉ែកខាងកើតក្រុង ជាបណ្តោះអាសន្ន។
២.រក្សាអនុវត្តតាមសៀវភៅបន្ទុកស្តីពីការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាបដដែល។
៣.លើកយោបល់ និងស្នើសុំការសម្រេចពី ឯកឧត្តម អភិបាលខេត្ត ដើម្បីកែសម្រួលសៀវភៅបន្ទុកទាំងពីរ ឲ្យស្របគ្នាតាមច្បាប់ និងលិខិតទដ្ឋានជាធរមាន៕







No comments:

Post a Comment

Pages