ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមស្តាប់របាយការណ៍អំពីការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈរបស់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន - BNP

Breaking

Friday, June 12, 2020

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមស្តាប់របាយការណ៍អំពីការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈរបស់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន

ខេត្តកែប៖ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមស្តាប់របាយការណ៍អំពីការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈរបស់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងអំពូល និងពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំពូលភ្លើងបំភ្លឺផ្លូវសាធារណ: ដែលជាដំណោះស្រាយទីក្រុងឆ្លាតវៃ នៅសាលប្រជុំសាលាខេត្តកែប។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន  ដែលបានចំណាយពេលវេលាធ្វេីការបកស្រាយ និងពន្យល់រាល់ការប្រេីប្រាស់ប្រព័ន្ធអំពូលទាំងនោះ ឯកឧត្តម ស្នេីសុំអោយមន្រ្តីពាក់ព័ន្ធលើកជាសំណួរ ទៅភាគីក្រុមហ៊ុនដើម្បីអោយក្រុមហ៊ុនធ្វើការពន្យល់បន្ថែម។

លោកតំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីសកម្មភាពការងារដែលបានអនុវត្តកន្លងមក និងការគ្រប់គ្រងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈតាមបណ្តាខេត្តនានា ដែលបានអនុវត្តកន្លងមក និងការផ្គត់ផ្គង់បំពាក់បរិក្ខាពាក់ព័ន្ធមួយចំនួននៅតាមសួនច្បារផងដែរ លោកបានពន្យល់ និងធ្វើបទបង្ហាញនៅលើស្លាយពីរបៀបប្រើប្រាស់អំពូលដែលមានគុណភាព ដោយមានការសន្សំសំចៃថវិកាថ្លៃភ្លើង ហើយលម្អសោភ័ណភាពក្នុងទីក្រុង និងអាចជាប់ឈ្មោះជាទីក្រុងឆ្លាតផងដែរ ។

តាមការសិក្សារបស់ក្រុមហ៊ុន MinebeaMitsumi លេីបណ្តាផ្លូវក្នុងក្រុងកែប ការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ គឺត្រូវប្រេីប្រាស់អំពូលសរុប ៧៩៤ អំពូល និងបង្គោល ៦១៩ ដេីម៕






No comments:

Post a Comment

Pages