ថ្នាក់ដឹកនាំខេត្តកំពត ចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៦គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត - BNP

Breaking

Tuesday, June 23, 2020

ថ្នាក់ដឹកនាំខេត្តកំពត ចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៦គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ស្រុកអង្គរជ័យ បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៦គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

 ថ្លែងក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលនៅលើពិភពលោក យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសសើរដល់អាជ្ញាធរស្រុកអង្គរជ័យ ឃុំ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩  ហើយបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ជាប់ជានិច្ច។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្ត បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ៣៦គ្រួសារ ក្នុង១គ្រួសារ ទទួលបាន÷ អង្ករ ២០kg ទឹកត្រី១យួរ ត្រីខ១០កំប៉ុង មីជាតិ ១កេះ ទឹកបរិសុទ្ធ១កេះ និងថវិកា ២០.០០០រៀល៕







No comments:

Post a Comment

Pages