អ្នកតាកង្ហារដែកនៅខេត្តកែប បានផ្លាស់ប្តូរទីតាំងអាស្រមថ្មី ពីទីតាំងចាស់ អតីតផ្ទះទឹមដុង មកទីតាំងថ្មីនៅមជ្ឈមណ្ឌលវិបស្សនាធុរៈហៅវត្តសមាធិ - BNP

Breaking

Thursday, June 4, 2020

អ្នកតាកង្ហារដែកនៅខេត្តកែប បានផ្លាស់ប្តូរទីតាំងអាស្រមថ្មី ពីទីតាំងចាស់ អតីតផ្ទះទឹមដុង មកទីតាំងថ្មីនៅមជ្ឈមណ្ឌលវិបស្សនាធុរៈហៅវត្តសមាធិ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០​ រដ្ឋបាលខេត្តកែប​ បានរៀបចំពិធីបួងសួងសុំផ្លាស់ប្តូរទីកន្លែងអាស្រម អ្នកតាកង្ហារដែក​ មកទីតាំងថ្មីនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ហៅវត្តសមាធិ ជាទីតាំងដែលធំទូលាយ និងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋថ្វាយដង្វាយ និងបួងសួងសសេចក្តីសុខ ។

ពិធីបួងសួងសុំផ្លាស់ប្តូរអាស្រមថ្មីនេះ បានអញ្ជើញចូលរួម ដោយ ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោកឧត្តមសេនីយ៍ វរសេនីយ៍ លោក លោកស្រីប្រធាន អនុប្រធាន មន្រ្តីក្រោមឱវាទ មន្ទីរអង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ ។

អ្នក​តា​កង្ហារ​ដែក​ គឺ​ជា​ទី​សក្ការ​មួយ​ ដែល​មាដែលមានបារមីធំ និងនិងពូកែស័ក្ដិសិទ្ធិខ្លាំងនៅខេត្តកែប ដែល​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​មិន​ត្រូវ​មើល​រំលង​នោះ​ទេ៕






No comments:

Post a Comment

Pages