អំណោយ​សម្ភារៈតង់រោង​កៅស៊ូ​ របស់​ឯកឧត្ដម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្រ្ត​ មណ្ឌល​កំពង់ស្ពឺ​ ត្រូវ​បា​ន​​ប្រ​គល់​​ជូនដល់ស្នងការ​ដ្ឋាន​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​ - BNP

Breaking

Saturday, June 6, 2020

អំណោយ​សម្ភារៈតង់រោង​កៅស៊ូ​ របស់​ឯកឧត្ដម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្រ្ត​ មណ្ឌល​កំពង់ស្ពឺ​ ត្រូវ​បា​ន​​ប្រ​គល់​​ជូនដល់ស្នងការ​ដ្ឋាន​ន​គរបាល​ខេត្ត​កំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ​៖ នាព្រឹកថៃ្ងសៅរ៍​ ទី០៦​ ខែមិថុនា​ ឆ្នាំ​២០​២០​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ អ្នក​តំណាង​រាស្រ្ត​ មណ្ឌល​កំពង់ស្ពឺ​ និងជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បា​នចាត់តំណាង​ ​​អញ្ជេីញ​ប្រគល់សម្ភារៈ​ ជូនស្នងកា​រ​ដ្ឋាន​នគរបា​ល​ខេត្ត​កំពង់ស្ពឺ​ ។

ជាវត្ដមានក្នុងពិធីប្រគល់សម្ភារៈ-ទទួល​ស​ម្ភារៈ​ត​ង់​រោង​នាឱកាសនេះ​ ឯកឧត្ដម​ សំ​ រិទ្ធី​ អ្នក​តំណាង​រាស្ត្រ​ ជាតំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ អ្នក​​​​តំណាង​រាស្រ្ត​ ម​ណ្ឌល​កំព​ង់ស្ពឺ​ និងជា​ប្រធាន​សហភាព​ស​ហព័ន្ធ​យុវ​ជ​ន​កម្ពុជា​​ លោកឧត្ដម​សេ​នីយ៍​ទោ​ សម​ សា​មួ​ន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ អញ្ជេីញ​ក្នុងពិធី​នោះ​ រួមមាន​លោក​ កែវ​ គុជសី​ នាយ​ករដ្ឋបាល​ សាលាខេត្ដ​កំពង់ស្ពឺ​ លោកឧត្តម​សេនីយ៍​ ស្នងការ​រង​ នគរបា​ល​ខេត្ត​កំពង់ស្ពឺ​ ក្រុម​ការងារ​យុវជន​ លោកវរសេនីយ៍​ និងមន្ត្រី​នគរ​បា​ល​ ចំណុះ​ស្នងការដ្ឋាន​នគ​របា​ល​ ខេត្តកំពង់ស្ពឺ​ ជា​ច្រើន​ទៀត​ ។

សម្ភារៈ​ដែល​ប្រគល់នាពេលនេះរួមមាន​ តង់​រោង​ ចំនួន​ ១០០​ ប្រភេទ​ជារោងសម្រាប់អោ​យកងក​ម្លាំ​ង​នគរបាល​ជ្រកការពារកម្ដៅថៃ្ង​ ភ្លៀង​ និងប្រេី​ប្រាស់តាមតំរូវការចំបាច់ផ្សេ​ងៗទៀត​ ។ អំណោយ​ដែលប្រគល់ជូននា​ពេ​លនេះមិនមែនជាអំណោយលេីកទី​មួ​យ​នោះទេ​ សម្រាប់​ការផ្ដល់ជូ​នដល់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ តាង​នា​ម​អោយកងកម្លាំ​ង​នគ​របាល​ខេត្ត​កំពង់ស្ពឺ​ លោកឧ​ត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបា​ល​ខេ​ត្ត​សូមគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ បំផុត​ចំពោះ​ទឹក​ចិត្ត​ ឯកឧត្ដម​អ្នកតំណាង​រាស្រ្ត​ដែ​លស្រលាញ់ចំពោះកងក​ម្លាំងនគរបាលប្រដាប់​អា​វុធ​ ពិសេស​នគរ​បា​ល​ នៃស្នងការដ្ឋានន​គរបា​ល​ខេ​ត្ដកំពង់ស្ពឺ​ ៕








No comments:

Post a Comment

Pages