ឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្មារតី​អ​ង្គប្រជុំនៅអគ្គស្នងការ​នគរបាល​ជាតិ​ កាលពីថៃ្ង​០៤​ ខែមិថុនា​ ឆ្នាំ​២០២០ - BNP

Breaking

Monday, June 8, 2020

ឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្មារតី​អ​ង្គប្រជុំនៅអគ្គស្នងការ​នគរបាល​ជាតិ​ កាលពីថៃ្ង​០៤​ ខែមិថុនា​ ឆ្នាំ​២០២០

ខេត្តកំពង់ស្ពឺ៖ នាព្រឹក​ថៃ្ង​ច័ន្ទ​ ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅសាលប្រជុំស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់ស្ពឺ​ មានបេីកកិច្ចប្រជុំផ្សព្វផ្សាយ​ ស្មារតី​អង្គប្រជុំនៅអគ្គស្នងការ​នគរបាល​ជាតិ​
និងពិនិត្យឆ្លងរបាយការណ៍​សប្ដាហ៍​របស់​ស្ន​ងការដ្ឋាន​ នគរបាលខេត្ដកំពង់ស្ពឺ​ ។

អញ្ជេីញ​ដឹកនាំ​អង្គប្រជុំ​ ក្រោមអធិបតីភាព​ លោ​កឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​កា​រនគរបាល​ខេត្ដ​ សមាសភាព​ចូលរួម​ លោក​ លោកស្រី​ ស្នងការរង​ តាមផែននិមួយៗ​លោ​កនាយរងផែន​ លោក​ លោកស្រី​ នាយការិ​យាល័យ​ លោក​ អធិការ​ ក្រុង​ ស្រុក​ ទាំង​ ៨​
និងមន្រ្ដីពាក់ព័ន្ធ​ សរុប​ ៥២នាក់​ ស្រី​ ២នាក់​ ។

កិច្ច​ចាប់ផ្ដេី​ម​ លោក​ វរសេនីយ៍ឯក​ លឹម​ សុី​ នាយ​ការិយាល័យ​ រដ្ឋបាល​ បានអានរបាយ​ការណ៍សប្ដាហ៍​របស់​ស្នងការដ្ឋាននគរបាល
លោកឧត្ដមសេនីយ៍ត្រី​ អៀង​ អុល​ ស្នងការនគរបាល​រង​ ទទួល​ផែនការ​ងារ​ ​ធនធាន​មនុ​ស្ស​ បានឡេីងរាយការណ៍អំពី​ ការធ្វេីបច្ចប្ប​ន្ន​ភាព​ កំលាំងនគរបាលតាមបណ្ដាផែនការ​ងារនិមួយៗ​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ទាំង​៨​ ស្ដីពី​ការត្រួតពិនិត្យនិងអធិការកិច្ចដេី​ម្បីរ​កឃេីញកំលាំងអវត្ដមាន-បាត់បង់​សមត្ថភាព​-ចូលនិវត្ដន៍​-ស្លាប់​ បន្ទាប់​មកលោកឧត្ដ​ម​សេនីយ៍​ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ផែន​កា​រ​​ងារ​សន្តិសុខ​ បានលេីកឡេីងអំពីស្ថានភាព​ ទូ​ទៅ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្កចលាចល​និងក្រុ​មអមិត្ដ​ ពិសេសការបំផុសញុះញង់នូវព័ត៌​មានមិនពិតតាមរយៈបណ្ដាញសង្គម​ ដេីម្បី​រ​ក្សានូវស្ថេរភាពសន្ដិសុខ​ ។

ប្រសាសន៍​ណែនាំ​និងមតិបូកសរុបរបស់លោ​កឧត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងកា​រនគរបាល​ខេត្ដ​ បានធ្វេី​ការកត់សម្គាល់និងលេី​កឡេីងអំពីវិធានការចំបាច់មួយចំនួន​ និង​អនុសាសន៍​ណែនាំ​ បទបញ្ជា​របស់​ ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការ​ន​គរបាលជាតិ​ ដែលបានប្រជុំផ្សព្វផ្សាយនៅ​ក្នុងកិច្ចប្រជុំ​នាថៃ្ង​ទី០៤​ ខែមិថុនា​ ឆ្នាំ​២០២០​ ក​ន្លងទៅ​ ក្នុង​នោះ​ការងារ​បង្រ្កាបបទល្មេីស​ព្រ​ហ្មទណ្ឌ​ គ្រឿងញៀន​ ចំពោះ​បញ្ហា​គ្រឿង​ញៀន​នេះផងដែរគួរតែពិនិត្យអោយបានច្បា​ស់លាស់​មុននិងចំណាត់ការបន្ដទៅអយ្យ​ការ​ ព្រោះកន្លងមក​អ្នកប្រើប្រាស់​គ្រឿងញៀ​ន​គ្រាន់​តែ​ជាជនរងគ្រោះក្នុងអំពេីនេះតែប៉ុ​ណ្ណោះ​ ប៉ុន្តែ​ករណី​ជនប្រេីប្រាស់មិនកែប្រែ​ ឬមានកំហុសជាលេីកទីII នៅតែប្រព្រឹត្ដគឺ​ អនុវត្ដ​តាមច្បាប់​ តែក្នុង​ករណី​មានអ្នកធានា​ស្នេីសុំ​យកសាច់ញត្ដិ​ ទៅកាន់មណ្ឌលអប់រំ​កែ​ប្រែ​ផ្ដាច់​សារធាតុ​ញៀន​គឺនគរបាលគួរតែ​សម្របសម្រួល​លេីកិច្ចការនេះ​ ប៉ុន្តែ​សោហ៊ុ​យ​ជាបន្ទុករបស់ក្រុមគ្រួសារ​ និងពិនិត្យឲ្យ​បា​នច្បាស់លាស់មុននិងសម្រេចបញ្ជូនទៅកាន់​មណ្ឌល​ សូមកុំធ្វេីអោយមានការថ្នាំងថ្នាក់ពីរ​ប្រជាពលរដ្ឋ​ និងខ្លាចរហូតហួសបណ្ដោយ​ឲ្យមានការមិនអនុវត្ដនីតិវិធីនោះទេ​ ។

ជាចុងក្រោយ​លោកស្នងការ​ បានស្នេីសុំឲ្យ​ប្រធាន​អង្គភាព​ទាំងអស់​ពិនិត្យ​លេីការបំពេ​ញភារកិច្ច​ វត្ដមាន​របស់​កងកម្លាំងនគរបាល​ជាប្រចាំ​ថៃ្ង​ ត្រូវ​ចេះបង្កេីនសមត្ថភាពមន្រ្ដីឲ្យ​ត្រូវ​តាមជំនាញនិមួយៗ​ សតិអារម្មណ៍​របស់​ម​ន្រ្ដីក្រោមឱវាទ​ និងចេះសាមគ្គឺភាពផ្ទៃក្នុងអង្គ​ភាព​ គៀងគរ​ការសាកសួរសុខទុក្ខដល់កងក​ម្លាំងដែលឈឺ​សំរាកនៅតាមមន្ទីរពេទ្យ​ និងផ្ទះ​សំណូមពរ​អោយកងកម្លាំងនគរបាលទាំង​អស់រក្សាអោយបានសុខភាព​ ក្នុង​ដំណាក់​កា​ល​នៃការរីករាលដាលនៃជម្ងឺកូវីដ.១៩​ យ៉ាងណា​សូមប្រុងប្រយ័ត្នរក្សាគម្លាតពីរគ្នា​ ពាក់ម៉ាស់​ លាងដៃជាមួយទឹកអាកុល​ ដេីម្បី​បង្ការ​ការឆ្លងជម្ងឺកូវីដ-១៩​ ៕







No comments:

Post a Comment

Pages