លោក​សំ ចាន់ថន អភិបាល​ស្រុកកំពង់លែង រួម​ជាមួយនឹង​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ដោះលែងសត្វពស់ថ្លាន់ចំនួន៤ក្បាលទម្ងន់ ១៥គីឡូក្រាម - BNP

Breaking

Wednesday, June 24, 2020

លោក​សំ ចាន់ថន អភិបាល​ស្រុកកំពង់លែង រួម​ជាមួយនឹង​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ដោះលែងសត្វពស់ថ្លាន់ចំនួន៤ក្បាលទម្ងន់ ១៥គីឡូក្រាម

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក​សំ ចាន់ថន អភិបាល​ស្រុកកំពង់លែង អមដំណើរ​ដោយ​លោក លី ឡា នាយនាយ​ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង  រួមជាមួយនឹងនាយ នាយរងជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និ​ងនេសាទ អភិបាលរងស្រុកប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បាន​ដោះលែងពស់ថ្លាន់ចំនួន៤ក្បាលដែល​មាន​ទម្ងន់ ១៥គីឡូក្រាមនៅចំណុចភ្នំនាងកង្រី ស្រុកកំពង់លែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងថាៈ សត្វពស់ថ្លាន់ចំនួន ០៤ក្បាលដែលមាន​ទម្ងន់​ ១៥ គីឡូក្រាមនេះគឺបានមកពីការចាប់បង្ក្រាបបទល្មើសស្វត្វ ព្រៃធនធានធម្មជាតិពីជនល្មើស ហើយត្រូវបានលោក អុិត សុធា ព្រះរាអាជ្ញាអមតុសាលាដំបូងខេត្តកំពង់ឆ្នាំងប្រគល់ឱ្យក្រុមការងារជំនាញពាក់ពន្ធ រួមនឹង អាជ្ញាធរមូលដ្ឋានយក​ទៅ​ដោះលែងវិញ ។

ជាមួយគ្នានោះ លោក​សំ ចាន់ថន ក្នុងនាមអាជ្ញាធរស្រុក បាន​មានប្រសាសន៍រំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅជិតតំបន់ភ្នំនាងកង្រីនោះ មេត្តាចូលរួមជួយថែរក្សាការពារសត្វព្រៃធម្មជាតិទាំងអស់គ្នា ព្រោះនៅតំបន់នោះរាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​អនុក្រឹត្យ​ជាតំបន់ប្រើប្រាស់ច្រើនយ៉ាងហើយ​នា​ពេលខាងមុខ តំបន់នេះនឹង​ក្លាយ​ជាតំបន់ទេសចរណ៏ដ៏មានសក្តានុពលសម្រាប់យើងទាំងអស់គ្នា ៕



No comments:

Post a Comment

Pages