កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនៃសៀវភៅណែនាំប្រតិបត្តិការស្តីពីមូលនិធិគាំទ្រលើគម្រោងអាហារូបត្ថម្ភ - BNP

Breaking

Wednesday, June 3, 2020

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនៃសៀវភៅណែនាំប្រតិបត្តិការស្តីពីមូលនិធិគាំទ្រលើគម្រោងអាហារូបត្ថម្ភ

កំពង់ឆ្នាំង៖ នៅសាលប្រជុំ(ខ)សាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងនៃសៀវភៅណែនាំប្រតិបត្តិការស្តីពីមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ( C/S-SDG Operational Manual ) និងការធ្វើតេស្តសាកល្បងសេចក្ដីណែនាំស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។

កិច្ចប្រជុំពិគ្រោះយោបល់នេះ សម្របសម្រួលដោយលេខាដ្ឋាន គ.ជ.អ.ប សម្រាប់ក្រុមខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ជ័យសម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ, កញ្ញា វង ស្រីមុំ អនុប្រធានអង្គភាព និងអភិវឌ្ឍន៍គោលនយោបាយ, លោក ស សុមុន្នីរតនះ អនុប្រធានការិយាល័យគាំទ្របច្ចេកទេសទូទៅ, លោកឡុង សឿងសុភគ័ ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព, លោកស្រី សូត្រឆេងឡែន ទីប្រឹក្សាហេរញ្ញវត្ថុ៕



No comments:

Post a Comment

Pages