ឯកឧត្តម សាយ សំអាល់ ចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៍នៃការចាត់តាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិ - BNP

Breaking

Monday, June 15, 2020

ឯកឧត្តម សាយ សំអាល់ ចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៍នៃការចាត់តាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តព្រះសីហនុ បានចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីគោលការណ៍នៃការចាត់តាំងមុខតំណែងមន្ត្រីគណបក្សនៅថ្នាក់ក្រោមជាតិនិងតួនាទីភារកិច្ច និងរបៀបរបបការងាររបស់ ក្រុមការងារគណបក្សចុះមូលដ្ឋានជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាប្រមាណ ៣០០ រូប។

ឯកឧត្តមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តព្រះសីហនុ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តព្រះសីហនុសម្រេចបានជូនជាតិនិងប្រជាជនក្នុងនោះ ការអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែសម្រាប់ក្រុងព្រះសីហនុដែលបង្ហាញពីសមត្ថភាពរបស់កម្ពុជាអាចធ្វើបានដោយថវិកាសាងសង់ជាថវិការបស់ខ្មែរ អ្នកគូសប្លង់និងបច្ចេកទេសជាជនជាតិខ្មែរ ហើយក្រុមហ៊ុនដែលសាងសង់ជាក្រុមហ៊ុនខ្មែរ។ ឯកឧត្តមបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុថាជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ហើយការវិនិយោគក្នុងថវិកាយ៉ាងច្រើនដើម្បីកសាងខេត្តព្រះសីហនុស្របតាមចក្ខុវិស័យនេះ។
ឯកឧត្តម សាយ សំអាល់ ក៏បានកើតសរសើរផងដែរចំពោះខេត្តព្រះសីហនុដែលបានចូលរួមទប់ស្កាត់ និងបង្ការមិនឱ្យមានការចម្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងបានផ្តល់នូវការព្យាយាមយ៉ាងយកចិត្តទុកដាក់ លើអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ ១៩ រហូតបានជាសះស្បើយអស់។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ និងប្រជាជន រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញ មាន ការឯកភាពជាតិ ឯកភាពទឹកដី និងនាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច និងបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការអភិវឌ្ឍ និងគិតគូរលើបញ្ហាផ្សេងៗ។ ឯកឧត្តមបានលើកឡើងថាដើម្បីធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង និងទទួលបាននូវការទុកចិត្តពីប្រជាពលរដ្ឋ ចាំបាច់ យើងត្រូវពង្រឹងអង្គការចាត់តាំងបក្សឱ្យកាន់តែរឹងមាំខ្លាំងបន្ថែមទៀត មានសាមគ្គីផ្ទៃក្នុងបក្សកាន់តែខ្លាំង។ ឯកឧត្តមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ដោយសារអំពើល្អដែលមន្ត្រីគណបក្សបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះក្នុងការបោះឆ្នោត និងដឹកនាំប្រទេស។ ដូច្នេះ យើងត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អដើម្បីឆ្លើយតបនឹងការផ្តល់សេចក្តីទុកចិត្តនេះ ហើយភាពជោគជ័យនៃការបម្រើប្រជាពលរដ្ឋរបស់បក្សយើងគឺប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋមានមុខរបរ និងជីវភាពធូរធារ និងមានកំណើនសេដ្ឋកិច្ច។

លើសពីនេះ  ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុបានណែនាំក្រុមការងារត្រូវខិតខំអនុវត្តតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍ កុំធ្វើសេចក្តីសម្រេចចិត្តជំនួសគណបក្សមូលដ្ឋាន ប៉ុន្តែត្រូវជួុយសម្របសម្រួលបន្ថែមដើម្បីប្រសិទ្ធភាពក្នុងការបម្រើជាតិ និងប្រជាជន។



No comments:

Post a Comment

Pages