រដ្ឋបាលរាជធានីភ្នំពេញ​ បន្តដាក់បម្រាម​មិនអោយមានការជួបជុំឬប្រមូលផ្ដុំជប់លៀង​ ទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ២០២០​ និង​ត្រូវ​បន្តបិទ​អាជីវកម្ម​ ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន)​ និង​កន្លែងម៉ាស្សាសុខភាពនិងស្ប៉ាជាដេីម - BNP

Breaking

Wednesday, May 27, 2020

រដ្ឋបាលរាជធានីភ្នំពេញ​ បន្តដាក់បម្រាម​មិនអោយមានការជួបជុំឬប្រមូលផ្ដុំជប់លៀង​ ទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ២០២០​ និង​ត្រូវ​បន្តបិទ​អាជីវកម្ម​ ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន)​ និង​កន្លែងម៉ាស្សាសុខភាពនិងស្ប៉ាជាដេីម

 ​    រាជ​ធានី​ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋ​បាលរាជធានីភ្នំពេញ​ បានដាក់វិធានការចំនួន៧ចំណុច​ ដេីម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ​១៩​គឺ៖
១. ត្រូវបន្តចាត់តាំងកម្លាំងដើម្បីផ្សព្វផ្សាយអប់រំនិងណែនាំប្រជាពលរដ្ឋដែលរស់នៅនិងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រនានាក្នុងព្រះក្នុងរាជធានីភ្នំពេញអោយអនុវត្តនូវវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩និង កែប្រែបទនៃការរស់នៅប្រចាំថ្ងៃឲ្យអោយស្របតាមបរិបទនៃការប្រយុទ្ធនឹងមេរោគ កូវីដ-១៩ ដោយត្រូវលាងដៃជាប្រចាំ ពាក់ម៉ាកឬប្រើប្រាស់ក្រមានឹងត្រូវខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់ ព្រមទាំងត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។
២. ត្រូវបន្តហាមឃាត់ការជួបជុំការប្រមូលផ្ដុំដូចជាកម្មវិធីជប់លៀងឬការជួបជុំបែបសាសនាទាំងអស់។ល។ នៅក្នុងមូលដ្ឋានរហូតដល់ខែកញ្ញាឆ្នាំ២០២០។
៣. ត្រូវចុះត្រួតពិនិត្យនិងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាននិងកន្លែងលក់ដូរឲ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីត-១៩  ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ ខាងលើត្រូវរៀបចំអាកុលលាងដៃននៅតាមច្រកចេញ ចូល និងត្រូវចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កំដៅភ្ញៀវ
ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើមិនអនុវត្តតាមការណែនាំរដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្ដោះអាសន្ន។
៤. ត្រូវបន្តចុះត្រួតពិនិត្យនិងតាមដានការអនុវត្តវិធានការនៅទីតាំងអាជីវកម្មមួយចំនួនដូចជាក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន)
អាជីវកម្មម៉ាស្សាសុខភាពនិងស្ប៉ា ។
៥. ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញមកពីក្រៅប្រទេសនិងណែនាំឲ្យពួកគាត់ធ្វើចក្តាឡីស័កនិងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីសង្ស័យឬមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនក្អក ឈឺបំពង់កឬពិបាកដកដង្ហើមត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាពឬមន្ទីរបង្អែកដែលនៅជិតជាបន្ទាន់ ឬត្រូវទំនាក់ទំនង តាមប្រពន្ធទូរស័ព្ទទៅលេខ១១៥ ។
៦. ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចក្តាឡីស័កតាមផ្ទះដែលបញ្ជូនមកពីមណ្ឌលសុខភាពឬមន្ទីរបង្អែកនិងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាទ្បីស័កទាំងអស់ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវរៀបចំចាត់តាំងការបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព ។
៧. ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃការបង្ការនិងទប់ស្កាត់និងការរីករាលដាលមេរោគកូវីត-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាដែលកំពុងនៅជាពត៌មាន។
 ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕


No comments:

Post a Comment

Pages