ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ - BNP

Breaking

Thursday, May 7, 2020

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ

ខេត្តកំពត៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ ដើម្បីសម្តែងការគួរសម និងលើកឡើងអំពីគម្រោងកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ដែលគម្រោងនេះមានដៃគូពីប្រទសសឹង្ហបុរី ដោយបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងសំណូមពរឲ្យមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្តកំពត ដើម្បីអនុវត្តការងារនាពេលខាងមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តកំពត លោកក៏បានសំដែងការស្វាគមន៍ចំពោះការជួបពិភាក្សាថ្ងៃនេះ និងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើងផងដែរ ព្រមទាំងស្នើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម ៕



No comments:

Post a Comment

Pages