ឯកឧត្តម លន់ សុភាព អភិបាលខេត្តរតនគិរីស្តីទី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ នៅសាលាស្រុកបរកែវ - BNP

Breaking

Friday, May 8, 2020

ឯកឧត្តម លន់ សុភាព អភិបាលខេត្តរតនគិរីស្តីទី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ នៅសាលាស្រុកបរកែវ

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លន់ សុភាព អភិបាលខេត្តរតនគិរីស្តីទី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ នៅសាលាស្រុកបរកែវ និងនាំយកនូវម៉ាសចំនួន ១.០០០ម៉ាស ផ្តល់ជូនសម្រាប់មន្ត្រីរាជការប្រើប្រាស់ប្រចាំថ្ងៃ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបានអមដំណើរជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាននាំយកនូវទេយ្យទាន បច្ច័យកសាងវត្ត និងសម្ភារៈសម្រាប់ប្រើប្រាស់ការពារជំងឺកូវីដ-១៩ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជាធម្មាសាមគ្គី ហៅវត្តកិះចុង ស្ថិតនៅឃុំកិះចុង ស្រុកបរកែវ និងបន្តចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភពកិះចុង ព្រមទាំងនាំយកនូវសម្ភារៈ ថ្នាំពេទ្យនិងថវិកាមួយចំនួនផ្តល់ជូនមណ្ឌលសុខភាពផងដែរ ៕





No comments:

Post a Comment

Pages