ប្រព័ន្ធ​ស្បៀងបម្រុងកម្ពុជា​ (ប​ ស​ ប​ ក)​ រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជ​បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ​ ដែលរងផលប៉ះពាល់ពីជំងឺ​កូវីដ១៩​ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” - BNP

Breaking

Saturday, May 23, 2020

ប្រព័ន្ធ​ស្បៀងបម្រុងកម្ពុជា​ (ប​ ស​ ប​ ក)​ រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជ​បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ​ ដែលរងផលប៉ះពាល់ពីជំងឺ​កូវីដ១៩​ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០​ រដ្ឋបាលខេត្តសៀមរាប​ បានបេីកសិក្ខាសាលាព្ដីពី​ “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជ​បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ
ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ក្រោមអធិបតីភាព​ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)​ និងលោក​ ង៉ាន់​ ភិរុណ​ អភិបាល​រងខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពី​ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម លោក លោកស្រី តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត​ សរុប​ចំនួន​ ១២០នាក់។

គោលបំណង​ នៃសិក្ខាសាលានាពេលនេះ​ គឺ៖
១-ផ្សព្វផ្សាយ​គោលការណ៍​ និងព័ត៌មាន​ ដល់អាជ្ញាធរឃុំ​ សង្កាត់​ ភូមិដេីម្បីធ្វេីការផ្សព្វផ្សាយព័ត៌មាន​ នៃការបែងចែកគ្រាប់ពូជដោយឥតគិតថ្លៃដល់ប្រជាជន​ ប្រជាកសិករឲ្យបានទូលំទូលាយ។
២-ផ្សព្វផ្សាយ​គោលការណ៍​ក្នុងការបែងចែកគ្រាប់ពូជបន្លែដល់គ្រួសារកសិករដោយឥតគិតថ្លៃ​ ដេីម្បីជំរុញការដាំដុះបន្លែសុវត្តិភាពជាលក្ខណៈគ្រួសារ​ ពិសេសផ្ដល់អាទិភាពដល់គ្រួសារកសិករក្រីក្រ​ និងងាយរងគ្រោះ​ និងគ្រួសារកម្មករ​-និយោជិកក្នុងវិស័យកាត់ដេរ​ វាយនភណ្ឌ​ ទេសចរណ៍​ និងវិស័យ​ផ្សេង​ៗ​ ដែលត្រូវបានផ្អាក​ ឬព្យួរការងារដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩។
៣-បង្ហាញពីដំណេីរការបែងចែកគ្រាប់ពូជបន្លែដល់ប្រជាកសិករ​ និងកម្មករ។
៤-ការរៀបចំឯកសារក្រោយការបែងចែកសម្រាប់មន្រ្តី​ និងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​៕





No comments:

Post a Comment

Pages