លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានផ្សព្វផ្សាយពង្រឹងស្ដីពីការចូលរួមទប់ស្កាត់ការរាលដាលជម្ងឺកូវីដ១៩ - BNP

Breaking

Saturday, May 2, 2020

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានផ្សព្វផ្សាយពង្រឹងស្ដីពីការចូលរួមទប់ស្កាត់ការរាលដាលជម្ងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍​៩កើត ខែពិសាខ ឆ្នាំជូត ទោស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងអភិបាលក្រុង សង្កាត់ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានផ្សព្វផ្សាយពង្រឹង ស្តីពីការចូលរួមទប់ស្កាត់ការរាលដាលជម្ងឺកូវីដ១៩ដោយ គោរពតាមវិធានការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និង គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។

ជាមួយនោះ លោកជំទាវព្រមទាំងក្រុមការងារ ក៏បានចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន១៣គ្រួសារដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ចំនួន២០គីឡូក្រាម មី ចំនួន០១កេស និង ទឹកស៊ីអ៊ីវ ចំនួន០១យួរ នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕

No comments:

Post a Comment

Pages