លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាគ្មានទីពឹង ចំនួន៥ គ្រួសារ - BNP

Breaking

Saturday, May 9, 2020

លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាគ្មានទីពឹង ចំនួន៥ គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក សុឺម ប្រិម  ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ចាស់ជរាគ្មានទីពឹង ចំនួន ៥គ្រួសារ ដែលរស់នៅភូមិទ័ពត្បែង ឃុំពង្រ  ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង  ។

ក្នុងឱកាសនោះផងដែរលោកស្រី ក៏បានធ្វើការណែនាំ និងក្រើនរំលឹកអំពី វិធី បង្ការ ការពារ  ប្រឆាំងនឹងជម្ងឺ Covid-19 ដោយអនុវត្តតាម ការ ណែនាំ របស់ ក្រសួង សុខាសុខាភិបាល។

អំណោយដែលនាំយកទៅចែកជូននោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០ គីឡូក្រាម  សាប៊ូ២ ដុំ  ទឹកត្រី  ២ដប  ទឹកស៊ីអ៊ីវ  ២ដប មី១កេះ ត្រីខ ២កំប៉ុង និងថវិកាចំនួន ២០០០០រៀលផងដែរ ៕



No comments:

Post a Comment

Pages