ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញទទួលសម្ភារៈ ការពារជំងឺកូវីដ-១៩ - BNP

Breaking

Monday, April 6, 2020

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញទទួលសម្ភារៈ ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួល សម្ភារប្រើប្រាស់សម្រាប់ ការពារក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី។ ដែលសម្ភារទាំងនោះ រួមមាន ៖ ទឹកលាងដៃសម្លាប់មេរោគ ចំនួន២០០ដប និងម៉ាសពេទ្យ ចំនួន១០.០០០ ម៉ាស ព្រមទាំង សម្ភារៈមួយចំនួនទៀត ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍បានមានប្រសាសន៍ថ្លែង  អំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី  ដែលបានជួយឧបត្ថម្ភដល់ ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។

ឯកឧត្តមបន្ដថា សម្ភារទាំងនេះក៏ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់នូវជំងឺ កូវីដ-១៩ ដ៏កាចសាហាវ ដែលបានកើតឡើងទូទាំងពិភពលោកផងដែរ៕






No comments:

Post a Comment

Pages