សប្បុរសជននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩ - BNP

Breaking

Thursday, April 16, 2020

សប្បុរសជននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ហ៊ឺ រ៉ុង ទីប្រឹក្សាគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បាននាំយកអំណោយមនុស្សធម៌ អង្ករចំនួន៣តោន និងលោកឧត្ដមសេនីយ៍ឯក ស្រី សុទ្ធី ជំនួសការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការរងកងពលតូចលេខ៧០ បាននាំយកអំណោយមនុស្សធម៌ ទឹកបរិសុទ្ធចំនួន៥០កេស និងទឹកផ្លែឈើ ៥០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ចាត់ចែងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណ ចំពោះកាយវិការសប្បុរសធម៌ របស់ឯកឧត្ដម ហ៊ឺ រ៉ុង ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកឧត្ដមសេនីយ៍ឯក ស្រី សុទ្ធី ជំនួសការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការរងកងពលតូចលេខ៧០ បានបរិចាគធនធាន ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននៅពេលនេះ គឺជាការរួមចំណែកនូវសកម្មភាពមនុស្សធម៌នានា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិនានា និងប្រជាពលរដ្ឋទូទៅ ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នេះ។

ឯកឧត្តមបានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ប្រើប្រាស់អោយចំគោលដៅ ដោយប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។





No comments:

Post a Comment

Pages