សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប - BNP

Breaking

Monday, April 13, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដែលមានកុមារកំព្រាចំនួន៣៧នាក់ នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរលោកជំទាវ អនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះដែលមានខ្លឹមសារដូចខាងក្រោម ៖

- “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖
១-ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត
២-ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ
៣-ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ
៤-ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ
៥-លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត
៦-ជូតដៃនឹងកន្សែង ឬក្រមាស្អាត។

- “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖
១-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ។
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ។
៣-ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ។
៤-ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ។
៦-ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។

អំណោយមនុស្សធម៌ដែលបានយកទៅផ្ដល់ជូនរួមមាន៖ សាប៊ូ ចំនួន១កេស (៧២ដុំ) អាល់កុលចំនួន៥លីត្រ ម៉ាស់ ចំនួន៣ប្រអប់ ភួយចំនួន៣៧ភួយ អាវយឺតចំនួន៤៥អាវ ក្រមាចំនួន៤៥ អង្ករចំនួន១៥០គីឡូក្រាម មីចំនួន១២កេស ត្រីខចំនួន៦យួរ ទឹកស៊ីអ៊ីវចំនួន៦យួរ និងថវិកាមួយចំនួនផងដែរ។

នាឱកាសនេះដែរ លោកជំទាវ អនុប្រធាគណៈកម្មាធិការសាខា ក៏បានរៀបចំសម្រាប់ប្អូនៗនូវ នំភីហ្សា និងការ៉ែម សម្រាប់ប្អូនៗ ញាំដោយសាមគ្គី និងរីករាយផងដែរ៕





No comments:

Post a Comment

Pages