លោកស្រី​ អ៊ុល ភីរុណ អភិបាលរងខេត្តកែប ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ - BNP

Breaking

Thursday, April 30, 2020

លោកស្រី​ អ៊ុល ភីរុណ អភិបាលរងខេត្តកែប ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ

ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែពិសាខ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០​ នេះ​ លោកស្រី​ អ៊ុល ភីរុណ អភិបាលរងខេត្តកែប រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ និងក្រុមការងារចុះជួយភូមិកំពង់ត្រឡាច​ បានបន្តចុះផ្សព្វផ្សាយពីខ្លឹមសារ ស្តីពីការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល​ នៃវីរុស Covid-19 តាមការណែនាំ​ របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ និងចុះសាកសួរសុខទុក្ខគ្រួសារជួបការលំបាកតាមផ្ទះ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប ចំនួន៥គ្រួសារ ។

ក្នុងនោះ​ លោកស្រី​ អភិបាលរង​ខេត្ត​ បានឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន​ អង្ករ២៥គីឡូ មី១០កញ្ចប់ ទឹកត្រី ប៊ីចេង ប្រេងឆា ត្រីខ៥កំប៉ុង ក្រមា១ និងថវិកា ២០.០០០៛។



No comments:

Post a Comment

Pages