ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ចុះសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុកកំពុងដាក់អោយរស់នៅដោយឡែក នៅស្រុកមេសាង ខេត្តព្រៃវែង - BNP

Breaking

Thursday, April 2, 2020

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ចុះសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុកកំពុងដាក់អោយរស់នៅដោយឡែក នៅស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើដោយ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ក្រុុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងសហការី បានអញ្ជើញសួរសុខទុក្ខដល់ពលរដ្ឋកំពុងដាក់អោយរស់នៅដោយឡែកចំនួន០៩នាក់ នៅឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បាននាំយកមកនូវគ្រឿងឧបភោគបរិភោគក្នុង១នាក់មាន អង្ករ៣០គីឡូ មី១កេះ ថ្នាំបន្តក់ភ្នែក១ដុំ សាប៊ូ១ដុំ និងថវិកាចំនួន១០០.០០០៛ ផងដែរ ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានណែនាំ និងផ្ដាំផ្ញើដល់បងប្អូនអោយយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការលាងសម្អាតដៃ និងសាប៊ូអោយបានញឹកញាប់ ការរស់នៅស្អាត  និងត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យដើម្បីការពារជម្ងឺឆ្លងដ៏សាហាវនេះ ។

បន្ទាប់មកឯកឧត្ដមប្រធានបានឧបត្ថម្ភ អាកុល២០លីត្រ ម៉ាស០៥ប្រអប់ សាប៊ូ១០ដុំ ជូនដល់រដ្ឋបាលឃុំព្រៃរំដេងផងដែរ ដើម្បីប្រើប្រាស់ ទប់ស្កាត់ និងបង្ការជម្ងឺ Covid -19 ដ៏សាហាវនេះ ។




No comments:

Post a Comment

Pages