ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បន្ត ជំរុញឲ្យចុះធ្វើការតាមដាន ពង្រឹងនិងពង្រីកការចុះអប់រំផ្សព្វផ្សាយពាក់ពន្ឋ័នឹងការទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ - BNP

Breaking

Thursday, April 2, 2020

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បន្ត ជំរុញឲ្យចុះធ្វើការតាមដាន ពង្រឹងនិងពង្រីកការចុះអប់រំផ្សព្វផ្សាយពាក់ពន្ឋ័នឹងការទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩

ខេត្តក្រចេះ៖ ក្នុងកិច្ចប្រជុំបូកសរុ បលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី ២ នៅព្រឹកថ្ងៃ ពុធទី១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ : បានជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំង ៦បន្តចុះធ្វើការតាមដាន ពង្រឹងនិងពង្រីកការចុះអប់រំផ្សព្វផ្សាយពាក់ពន្ឋ័នឹងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋនៅតាមគ្រប់មូលដ្ឋាននិងតាមផ្ទះ ជាពិសេស  អ្នកដែលទើបនឹងធ្វើដំណើរចូលមកក្នុងប្រទេស។
   
       ឯកឧត្តមបានណែនាំដល់អាជ្ញាធរក្នុងខេត្តត្រូវចុះតាមដានអំពីសម្មភាពនិងស្ថានភាពរស់នៅរបស់ពលរដ្ឋពិសេសបងប្អូនដែលធ្វើដំណើរមកពីក្រៅប្រទេសហើយកំពុងរស់នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាព អប់រំនិងតាមដានសុខភាពពួកគាត់ជាប្រចាំ ហើយចំពោះអ្នកសង្ស័យ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ត្រូវអញ្ជើញពួកគាត់ឲ្យមកធ្វើតេស្ត៍ដើម្បីប្រាកដថា ពួកគាត់មានផ្ទុក ជម្ងឺកូវីដ១៩ ដែរឬទេ ។ 
   
       នៅក្នុងកិច្ចប្រជុំនោះដែរក៏ បានលើកយករបៀបវារៈចំនួន ៣មកពិភាក្សានិងដោះស្រាយគឺ ១/ការពិនិត្យសេចក្តីព្រាងរបាយការណ៍កាងារប្រចាំត្រីមាសទី១។
២/ការពិនិត្យលើភារកិច្ចសំខាន់ៗរួមមាន ការ ងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារសេដ្ឋ កិច្ចនិងសង្គមកិច្ច។
៣/ផែនការនិងវិធានការ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងការត្រៀមរៀបចំតាមមន្ទីរ អង្គភាពជុំវិញខេត្តក្នុងការទទួលអបអរពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕


No comments:

Post a Comment

Pages