រដ្ឋបាលខេត្តស្វាយរៀង ស្នើដល់ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ធ្វើការណែនាំដល់គ្រប់មន្ត្រីរាជការ បុគ្គលិកឱ្យយកចិត្តទុកអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការបង្ការ ការពារនូវជំងឺឆ្លងវីរុស Covid-19 - BNP

Breaking

Wednesday, March 18, 2020

រដ្ឋបាលខេត្តស្វាយរៀង ស្នើដល់ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ធ្វើការណែនាំដល់គ្រប់មន្ត្រីរាជការ បុគ្គលិកឱ្យយកចិត្តទុកអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការបង្ការ ការពារនូវជំងឺឆ្លងវីរុស Covid-19

ខេត្តស្វាយរៀង៖ យោងតាមស្ថានភាព នៃការរីករាលដាលជាសកល នៃជំងឺ Covid-19 នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀង សូមស្នើដល់លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ធ្វើការណែនាំដល់គ្រប់មន្ត្រីរាជការ បុគ្គលិកបម្រើការងារនៅក្នុងអង្គភាពច្រកទាំងអស់ ឱ្យយកចិត្តទុកអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការបង្ការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវជំងឺឆ្លងវីរុស Covid-19 ដែលជាជំងឺឆ្លងជាសកល ដែលកំពុងកើតមាន រីករាលដាល នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ។

 ចំពោះមន្ត្រីជួរមុខដែលមានការទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលមកស្នើសុំសេវារដ្ឋបាល នៅក្នុងអង្គភាពច្រក ត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ និងត្រូវមានដាក់ទឹកសាប៊ូ ឬជែល និងអាល់កុល សម្រាប់លាងដៃ ទាំងនៅខាងក្នុង និងនៅខាងក្រៅបន្ទប់ធ្វើការ ឱ្យបានគ្រប់គ្រាន់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យអនុវត្តវិធានការអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូ ឱ្យបានគ្រប់ពេល និងអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ។


No comments:

Post a Comment

Pages