ឯកឧត្តមអភិបាលខេត្តកណ្តាល​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ ចុះពិនិត្យបន្ទប់សំរាប់ត្រៀមព្យាបាលអ្នកជំងឺcovid-19នៅមន្ទីរពេទ្យបង្អែកជ័យជំនះ - BNP

Breaking

Monday, March 9, 2020

ឯកឧត្តមអភិបាលខេត្តកណ្តាល​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ ចុះពិនិត្យបន្ទប់សំរាប់ត្រៀមព្យាបាលអ្នកជំងឺcovid-19នៅមន្ទីរពេទ្យបង្អែកជ័យជំនះ

ខេត្តកណ្តាល​៖​ នៅថ្ងៃទី​០៩​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​ បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ រួមជាមួយ​លោក​អភិបាល​ស្រុក​ ក្រុង​ ទាំង​១១​ បាន​ចុះពិនិត្យ​ការរៀបចំ​ ត្រៀម​​ការការពារ​ ក្នុង​ករណី​មានអ្នកឆ្លង​ជំងឺ​covid-19​ នៅមន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល​ បាន​អោយ​ដឹង​ថា​ ខេត្ត​កណ្ដាល​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ក្នុងការ​​ទទួល​យក​អ្នកឆ្លង​​ជំងឺ​covid-19​ ដោយ​បាន​រៀប​ចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ និង​បន្ទប់សម្រាប់​អ្នក​ជំងឺ​​ អោយ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​មិន​អាច​ទៅ​ចម្លង​អ្នក​ដទៃ​បាន​ និង​ធ្វេី​ការ​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​នេះ​ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​ បាន​ណែនាំ​ដល់​អភិបាល​ ស្រុក​ ក្រុង​ ទាំង​អស់​ត្រូវ​ត្រៀម​ឧបករណ៍​ បន្ទប់​ និង​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ ក្នុង​មូលដ្ឋាន​របស់​ខ្លូន​ ដេីម្បី​ត្រៀមទទួល​អ្នក​ជំងឺ​ ​ក្នុង​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​covid-19។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​អនាម័យ​ ជាប្រចាំ​ ដោយអនុវត្ត​តាម​ការណែនាំ​របស់​ ក្រសួង​សុខាភិបាល​  ហេីយបើសិនបងប្អូននៅតាមមូលដ្ឋានមានការសង្ស័យដូចជាកម្តៅក្នុងខ្លួុនក្តៅលើសពី37អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួុយ លោកគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និង​មន្ទីរពេទ្យ​ដែល​នៅជិត​ ដែលមានឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។

  ឯកឧត្តមបានបញ្ជាក់ថា មកទល់ពេលនេះ​ នៅខេត្តកណ្តាលមិនទាន់មានវត្តមានជំងឺcovid-19នៅឡើយទេក្នុងទឹកដីខេត្តកណ្តាល។

  ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​មាន​ជាក់ស្ដែង​ និងត្រូវ​នាំ​គ្នា​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ទទួល​បាន​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ការ​ផ្សាយ​នោះ​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូលផង​ដែរ ៕






No comments:

Post a Comment

Pages