រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” - BNP

Breaking

Thursday, March 5, 2020

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ដែលពីធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ស្ត្រីជាមន្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជិត២០០០នាក់។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិាបាលខេត្តកណ្ដាល បានអានព្រះរាជសារលិខិតទាំងស្រុង របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

មានប្រសាសន៍ក្នុងពីធី ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ខួបលើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ ក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង “ អរគុណសន្តិភាព” ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែកបាក់ទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្ដមបន្តថា សមិទ្ធផលទាំងឡាយដែលសម្រេចបាន ពិតជាអាស្រ័យដោយប្រទេសជាតិមានសន្តិភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់លំដាប់ថ្នាក់ ក្នុងនោះក៏មិនអាចកាត់ផ្តាច់ចេញបានពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីផងដែរ។

ឯកឧត្ដមបានអំពាវនាវ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមបន្ត ចូលរួមការពារ និងថែរក្សា សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ឲ្យបានគង់វង្ស។ សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការធានាបាននូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យសាធារណៈ និងនយោបាយព្រមទាំងចូលរួមបន្តជំរុញការកែប្រែឥរិយាបថរបស់សង្គមដែលនៅមានការរើសអើងចំពោះស្ត្រី តាមរយៈការផ្តល់ការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់ឱកាស ឲ្យស្ត្រីបានចូលរួមគ្រប់ដណើរការនៃកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយស្មើភាពជាមួយបុរសដោយចាត់ទុកស្រ្តីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច” “ជួយស្ត្រី គឺជួយខ្លួនឯង”។ស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើននូវចំណេះដឹង ជំនាញ និងសមត្ថភាពព្រមទាំងរក្សាឲ្យបានប្រពៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរដើម្បីធានាបាននូវការលើកកម្ពស់ សក្តានុពលរបស់ស្ត្រីក្នុងសង្គមជាតិ។

គណៈអធិបតីបានឧបត្ថម្ភ ដល់ស្ដ្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត ចំនួន១៧៨៦ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល និងសារ៉ិងសូត្រមួយ។







No comments:

Post a Comment

Pages